POEKampot
មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត កំពត
ស្ថិតនៅ ភូមិ ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុង កំពត ខេត្ត កំពត ដែលមាន ៖
- មន្ទីរ អយកខេត្តមាន បុគ្គលិកអប់រំ ចំនួន ៧៦ នាក់ ស្រី ១៣ នាក់
- សាលាគរុ.ខេត្ត ចំនួន ០១ សាលា
- វិទ្យាល័យ ចំនួន ១៩ សាលា
- អនុវិទ្យាល័យ ចំនួន ៧៩ សាលា
- បឋមសិក្សា ចំនួន ៣០៤ សាលា
- សាលាមត្តេយ្យចំនួន ០៥ សាលា
- សាលាមត្តេយ្យក្នុងបឋម ១៣១ កន្លែង ស្មើ ១៧៨ ថ្នាក់
ដែលមានក្របខ័ណ្ឌសរុប ៥.៤៩២ នាក់ ស្រី ២.១៤៩ នាក់ ចែកជា
- ក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៤០៤ នាក់ ស្រី ៩៩ នាក់
- ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ២.០១៣ នាក់ ស្រី ៧៣៥ នាក់
- ក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតបឋម ចំនួន ៣.០៧៥ នាក់ ស្រី ១.៣១៥ នាក់
ចក្ខុវិស័យ និង បេសកកម្ម
- ចក្ខុវិស័យ
ប្រជាជនក្នុងខេត្ត នឹងបានទទួលសេវាអប់រំ ប្រកបដោយគុណភាព គុណធម៌ មានចំណេះដឹង និងចំណេះធ្វើ ល្អប្រសើរ គ្រប់ផ្នែក រួមចំណែក កសាងសង្គមកម្ពុជា រីកចម្រើន ។
-
បេសកកម្ម
ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ វិស័យអប់រំ យុវជន និងកីឡា ក្នុងខេត្ត ឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង ការរីកចម្រើន របស់ប្រទេសកម្ពុជា ។
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំមន្ទីរ
- លោក តាក ហាប់ ក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ឯកទេស រូបវិទ្យា ប្រធាន
- លោក កៅ រិទ្ធ ក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ឯកទេស គ្រប់គ្រង អនុប្រធាន
- លោក ទូច សម្បត្តិ ក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ឯកទេស ជីវវិទ្យា អនុប្រធាន
- លោក សូ ភារិទ្ធ ក្របខ័ណ្ឌ អធិការបឋម






